ជ្រើសរើសភាសា: Khmer Khmer English English
ក្រុមជំនាញការវាយតម្លៃសហភាពអឺរ៉ុបពិភាក្សាលើការវាយតម្លៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងដំណាក់កាលទី៣+២ និងដំណាក់កាលទី៤។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥

នារៀលថ្ងៃចន្ទ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥, វេលាម៉ោង ២:០០ នាទីរសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ.  និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានទទួលជួបក្រុមជំនាញការវាយតម្លៃសហភាពអឺរ៉ុបពិភាក្សាលើការវាយតម្លៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងដំណាក់កាលទី៣+២ និងដំណាក់កាលទី៤។ 

ព័ត៌មានទាក់ទង